សិក្ខាសាលាផ្សព្វផ្សាយសេចក្ដីសម្រេចស្ដីពីដែនកំណត់វិជ្ជាជីវៈ និងនិយាមវិជ្ជាជីវៈ សម្រាប់គិលានុប្បដ្ឋាក

ថ្ងៃចន្ទ ៧កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ ឯកឧត្ដមឱសថការី បាន បុត្តា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈឱសថការីជាតិ បានចូលរួមជាគណៈអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយសេចក្ដីសម្រេចស្ដីពីដែនកំណត់វិជ្ជាជីវៈ និងនិយាមវិជ្ជាជីវៈ សម្រាប់គិលានុប្បដ្ឋាក នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាព ឯកឧត្ដមសាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការសម្របសម្រួលគណៈវិជ្ជាជីវៈសុខាភិបាល។