វគ្គបណ្ដុះបណ្ដាលការអភិវឌ្ឍវិជ្ជាជីវៈបន្តសម្រាប់ឱសថការីកម្ពុជា

ថ្ងៃព្រហស្បតិ៍ ៣កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ ឯកឧត្ដមឱសថការី បាន បុត្តា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈឱសថការីជាតិបានអញ្ជើញជាអធិបតីភាពបើកវគ្គបណ្ដុះបណ្ដាលការអភិវឌ្ឍវិជ្ជាជីវៈបន្តសម្រាប់ឱសថការីកម្ពុជា ដែលរៀបចំឡើងដោយមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តតាកែវ។