ការដាក់ឲ្យប្រើប្រាស់នូវដែនកំណត់ និងនិយាមវិជ្ជាជីវៈសម្រាប់ការអនុវត្តរបស់ឆ្មប

ថ្ងៃចន្ទ ១២កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្ដម បាន បុត្តា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈឱសថការីជាតិ បានចូលរួមក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីការដាក់ឲ្យប្រើប្រាស់នូវដែនកំណត់ និងនិយាមវិជ្ជាជីវៈសម្រាប់ការអនុវត្តរបស់ឆ្មប ក្នុងព្រះរាជាណាចក្រកម្ពុជាក្រោមអធិបតីភាព ឯកឧត្ដម ធា គ្រុយ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល។