អំពីគណៈ
ការចុះឈ្មោះក្នុងបញ្ជី គ.ឱ.ក.
របៀបដាក់ពាក្យសុំ
ដំណើរការនៃការដាក់ពាក្យសុំចុះឈ្មោះក្នុងបញ្ជីគណៈឱសថការីកម្ពុជា មានដូចខាងក្រោម៖
១.បំពេញពាក្យសុំចុះឈ្មោះ និងប្រវត្តិរូបសង្ខេប តាមប្រព័ន្ធអេឡិចត្រូនិច សូមចុចទីនេះ - ទាញយកឯកសារ PDF
២. ផ្ញើរពាក្យសុំចុះឈ្មោះ និងប្រវត្តិរូបសង្ខេប ដែលបានបំពេញរួចហើយ ភ្ជាប់ជាមួយឯកសារយោង មកកាន់ការិយាល័យ ក្រុមប្រឹក្សាគណៈឱសថការីរាជធានី ខេត្តដែលខ្លួនប្រកបវិជ្ជាជីវៈ។
ការបង់ប្រាក់ ២. ផ្ញើរពាក្យសុំចុះឈ្មោះ និងប្រវត្តិរូបសង្ខេប ដែលបានបំពេញរួចហើយ ភ្ជាប់ជាមួយឯកសារយោង មកកាន់ការិយាល័យ ក្រុមប្រឹក្សាគណៈឱសថការីរាជធានី ខេត្តដែលខ្លួនប្រកបវិជ្ជាជីវៈ។
យោងតាមមាត្រា ៣៦ នៃព្រះរាជក្រិត្យស្តីពីការបង្កើតគណៈឱសថការីកម្ពុជា និងបទបញ្ជាផ្ទៃក្នុង របស់គណៈឱសថការីកម្ពុជា (មានចែងក្នុងជំពូកទី១២ ប្រការ ៤៥ និង៤៦ ) ឱសថការី ឬឱសថការីមធ្យម នៅពេលសុំចុះឈ្មោះក្នុងបញ្ជីគណៈឱសថការី កម្ពុជាត្រូវបង់ប្រាក់ជូនក្រុម ប្រឹក្សាគណៈឱសថការីរាជធានី-ខេត្តដែលខ្លួនប្រកបវិជ្ជាជីវៈ៖
- ចុះឈ្មោះជាសមាជិកគណៈឱសថការីកម្ពុជា៖ ១០០ ០០០ រៀល (មួយរយពាន់រៀល) សម្រាប់ឱសថការីឧត្តម
- ចុះឈ្មោះជាសមាជិកគណៈឱសថការីកម្ពុជា៖ ៦០ ០០០រៀល (ហុកសិបពាន់រៀល) សម្រាប់ឱសថការីមធ្យម
- ២០ ០០០រៀល (ម្ភៃពាន់រៀល) ចំពោះឱសថការី
- ១៦ ០០០រៀល (ដប់ប្រាំមួយពាន់រៀល) ចំពោះឱសថការីមធ្យម
- សញ្ញាបត្រឱសថការីចេញដោយក្រសួងសុខាភិបាល
- ឬ សញ្ញាបត្រឱសថការីចេញដោយក្រសួងអប់រំ យុវជន និងកីឡា
- ឬ សញ្ញាបត្រចេញដោយគ្រឹះស្ថានឧត្តមសិក្សា ដែលទទួលស្គាល់ដោយគណៈកម្មាធិការទទួលស្គាល់គុណភាព អប់រំនៅកម្ពុជា