ព័ត៌មាន និងព្រឹត្តិការណ៍
កម្មវិធីបើកសិក្ខាសាលាស្ដីពីការអភិវឌ្ឍវិជ្ជាជីវៈបន្តសម្រាប់ឱសថការីកម្ពុជា
ថ្ងៃសៅរ៍ ២រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ លោកសាស្ត្រាចារ្យជំនួយ វ៉ា សុខគា អនុប្រធានទី២ ក្រុមប្រឹក្សាគណៈឱសថការីជាតិ បានអញ្ជើញជាគណៈអធិបតីក្នុងកម្មវិធីបើកសិក្ខាសាលាស្ដីពីការអភិវឌ្ឍវិជ្ជាជីវៈបន្តសម្រាប់ឱសថការីកម្ពុជា ដែលរៀបចំឡើងដោយក្រុមហ៊ុន PillTech។