ព័ត៌មាន និងព្រឹត្តិការណ៍
សន្និសីទស្រាវជ្រាវឱសថសាស្ត្រ លើកទី៤ ដែលរៀបចំឡើងដោយសាកលវិទ្យាល័យពុទ្ធិសាស្ត្រ
ថ្ងៃសៅរ៍ ២រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្ដមឱសថការី បាន បុត្តា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈឱសថការីជាតិ បានអញ្ជើញជាអធិបតី ថ្លែងសុន្ទរកថាបើកកម្មវិធី សន្និសីទស្រាវជ្រាវឱសថសាស្ត្រ លើកទី៤ ដែលរៀបចំឡើងដោយសាកលវិទ្យាល័យពុទ្ធិសាស្ត្រ។